លោកជំទាវ ឱ វណ្ណឌីន អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយជូនជូនលោកយាយដែល​មានអាយុ​ចាប់ ១០០ឆ្នាំឡើង ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស និងឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវៃង អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជូនលោកយាយដែលមានអាយុចាប់ ១០០ឆ្នាំឡើង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ រស់នៅភូមិព្រៃរុន ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣លានរៀល និង​សម្ភារ​មួយចំនួន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។