ឯកឧត្តម ងួន រតនៈ អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីចូលនិវត្តន៍ និងមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារនៅទីស្នាក់ការគណបក្សខេត្ត ក្នុងឱកាស នៃពិធីបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិ


ព្រឹកថ្ងៃ១៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីចូលនិវត្តន៍ និងមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារនៅទីស្នាក់ការគណបក្សខេត្ត ក្នុងឱកាស នៃពិធីបុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិ ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណ ទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្ស ដែលបម្រើការងារនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ដែលរយៈកន្លងមក បានចូលរួមជួយកិច្ចការជាច្រើនរបស់គណបក្ស ក្នុងការបំពេញការងារ និងមានភាពសាមគ្គីគ្នាបានល្អ។