លោក ម៉ននី បណ្ឌិត ដឹកនាំការងារចុះពិនិត្យ និងវាយតំលៃការអនុវត្តគម្រោងមូលនិធីស្រុក


ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧លោក ម៉ននី បណ្ឌិត អភិបាលស្រុក​ និងជាប្រធានគណៈកម្មកាលទ្ឋកម្មស្រុកស៊ីធរកណ្ដាល បានដឹកនាំការងារចុះពិនិត្យ​ និងវាយតំលៃការអនុវត្តគម្រោងមូលនិធីស្រុក​ ដោយមានការចូលរួមពី​ គណៈកម្មការលទ្ធកម្មស្រុក, មន្ត្រីបច្ចេកទេសគម្រោងខេត្ត, មន្ត្រីបច្ចេកទេសគម្រោងស្រុក, និងម្ចាស់ក្រុមហ៊ុនធ្វើផ្លូវ​ ។​ ក្នុងពេលនោះដែរ​ គណៈកម្មការ​ បានពិនិត្យពីគុណភាពផ្លូវ​ ប្រវែង​ និងកំរាសដែលបានព្រមព្រៀងក្នុងកិច្ចសន្យា​
គម្រោងផ្លូវលំក្រាលខ្សាច់ភ្នំនេះ ប្រវែង ១,១០០ ម៉ែត្រ ពីមុខវត្តខ្នារ ទៅប្រាសាទព្រៃដើមស្រុក ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ជាមួយគ្នានោះដែរ​ លោកម៉ននី​ បណ្ឌិត​ បានផ្តាំផ្ញើអោយ​ អាជ្ញាធរភូមិ​ ឃុំ​ និងបងប្អូនប្រជាពលរដ្ឋ​ ដែលជាអ្នកទទួលផលពីផ្លូវនេះ​ ត្រូវចេះថែរក្សា​ ការពារផ្លូវ​ ដែលជាសម្ពទ្ឋ័ផលថ្មីរបស់ពួកគាត់​ ។