ទំនប់ចុងកាល់ត្រូវបានក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលំអ


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលំអ និងថែទាំប្រឡាយនាំទឹកនៃប្រព័ន្ធធារាសាស្ត្រ ទំនប់ចុងកាល់ ចំនួន ០២ ខ្សែ សរុបប្រវែង ១០.០៧០ ម៉ែត្រ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ។ ប្រឡាយទាំង ០២ ខ្សែ នេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១.៣០៣ ហិកតា និងស្រូវប្រាំង ចំនួន ៣៩០ ហិកតា ៕