នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារមូលនិធិសម្តេចក្រឡាហោមប្រចាំស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដឹកនាំដោយលោក ម៉ី វុទ្ធារ៉ា ប្រធានក្រុមការងារមូលនិធិប្រចាំស្រុក ក្នុងនាមឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ផ្តល់ជូនដល់ស្រ្តីសម្រាលកូន ០៥គ្រួសារ និងគ្រួសារទទួលមរណភាពចំនួន០១គ្រួសាេ រស់នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុងមួយគ្រួសារៗនូវថវិកាមូលនិធិចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀលគត់)។
ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមអបអរសាទរដល់សមាជិកគ្រួសារថ្មី ពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនប្រជាពលរដ្ឋសម្រាលកូនទាំង៥ គ្រួសារ និងចូលរួមរំលែកទុក្ខគ្រួសារសព ១គ្រួសារ នាពេលនេះ។
ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ និងរួមសុខរួមទុក្ខគ្រប់កាលៈទេសៈជាមួយប្រជាជន តាំងពីអតីតកាលរហូតបច្ចុប្បន្ន និងអនាគត។
សូមបញ្ជាក់ថា មូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន បានរៀបចំឡើងសម្រាប់ជួយសម្រាលការលំបាក និងលើកកម្ពស់សុខមាលភាពម្តាយ-ទារក និងចូលរួមរំលែកទុក្ខជាមួយគ្រួសារប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ក្នុងខេត្តប៉ៃលិន ដោយមិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ។