ឯកឧត្តម សុខ ឥសាន៖ អាកូនក្បត់ជាតិ កំពុងប្រើប្រាស់ឡេះគ្រប់យ៉ាង មិនហ៊ានចូលមកកម្ពុជា


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសនប៍ថា សម រង្ស៊ី និយាយហើយនិយាយទៀតថាខ្លួននឹងពិតជា ត្រឡប់ចូលមកប្រទេសកម្ពុជាវិញ នៅពេលណាក៏បាន ឲ្យតែ៖

– ជាតិបានរស់

– បរទេសឈប់ឈ្លានពានកម្ពុជា

ឯកឧត្តម បានចោទជាសំណួរថា ផ្អែកលើឡេះទាំងពីរខាងលើនេះ សួរថា តើប្រទេសកម្ពុជា បានស្លាប់ពីកាលណាមក ? ហើយប្រទេសកម្ពុជាមានបរទេសណាឈ្លានពាន?

ឯកឧត្តម បានបញ្ជាក់ថា ប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយសុខសន្តិភាព  វិបុលភាព មានជីវភាពរស់នៅសម្បូរសប្បាយនិង ក្នុងក្តីសង្ឃឹមជានិច្ចក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឈ្លាសវៃ។ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានកេរ្ត៏ឈ្មោះល្បីល្បាញលើពិភពលោក ស្មេីសិទ្ធិ ស្មេីភាព ជាមួយបណ្តាប្រទេសមានតួនាទីនៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ ប្រជាជាតិខ្មែរលេចមុខមាត់ថ្កុំថ្កើងដូចសម័យរុងរឿងនាសម័យអង្គរ ។ ព្រះរាជាណាចក្រកម្ពុជាស្ថិតស្ថេរក្នុងឯករាជ្យ អាធិបតេយ្យ បូរណភាពទឹកដី គ្មានការឈ្លានពានពីបរទេសណាឡើយ ។

ឯកឧត្តម បានបន្តថា ដូច្នេះ ការនិយាយដោយគ្មានការពិតគ្រាន់តែជាឡេះ ធ្វើខ្លួនឯងគ្រាន់បើ មិនហ៊ានចូលស្រុកតែប៉ុណ្ណោះ  ។ នេះសរបញ្ជាក់ឲ្យឃើញថា សម រង្សីពិតជាមនុស្សកំសាក មហាកំសាកបំផុត ដែលធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេសបានឃើញច្បាស់ពីកិច្ចកលដ៏អាក្រក់របស់ សម រង្សី ដែលជាកូនអាក្បត់ជាតិ សម សារី ដែលបាននិងកំពុងយកតម្រាប់តាមឪពុករបស់ខ្លួននោះ។ ពូជសម សារី និង សម រង្សី មានហ្សែនពីកំណើតមក គឺមិនចង់ឲ្យប្រទេសជាតិបាន សេចក្តី សុខសប្បាយ ម្តងណាឡើយ។ នេះហើយជាចរិតពូជជនក្បត់ជាតិឯង និងបម្រើបរទេសនោះ។