អបអរសាទរ ពិធីប្រគល់ និងទទួលសមិទ្ធផលជានិមិត្តរូប ជាអំណោយរបស់បុគ្គលិក សិស្ស និងមាតាបិតាសិស្សសាលាហ្សាម៉ាន់អន្តរជាតិ


អបអរសាទរ ពិធីប្រគល់ និងទទួលសមិទ្ធផលជានិមិត្តរូប ជាអំណោយរបស់បុគ្គលិក សិស្ស និងមាតាបិតាសិស្សសាលាហ្សាម៉ាន់អន្តរជាតិ តាមរយៈអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ជូនដល់សាលាបឋមសិក្សាទួលស្នោរ និងសាលាបឋមសិក្សាត្រពាំងឈូក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អបដំណើរដោយលោកជំទាវរដ្ឋលេខាធិការ និងមន្ត្រីនាយកដ្ឋានក្រោមឱវាទក្រសួងអប់រំ បានអញ្ជើញចុះទៅសាលាបឋមសិក្សា អនុវិទ្យាល័យទួលស្នោរ សង្កាត់ទួលស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងពិធី ប្រគល់ និងទទួលសមិទ្ធផលជានិមិត្តរូប ជាអំណោយរបស់បុគ្គលិក សិស្ស និងមាតាបិតាសិស្សសាលាហ្សាម៉ាន់អន្តរជាតិ តាមរយៈអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ជូនដល់សាលាបឋមសិក្សាទួលស្នោរ និងសាលាបឋមសិក្សាត្រពាំងឈូក រួមមាន៖ ការជួសជុលអគារសិក្សា ផ្ដល់អណ្ដូងទឹកស្អាត ម៉ាស៊ីនបូមទឹក កុំព្យូទ័រ សៀវភៅសម្រាប់បណ្ណាល័យ និងសម្ភារសិក្សា មួយចំនួន ។