ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយមចុះត្រួតពិនិត្យលទ្ធផលការងារក្នុងខេត្តរតនគិរី


នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​ ២០១៧ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៥ កន្លែង ក្នុងខេត្តរតនគិរី ដែលក្នុងនោះរួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ អូរពូល ស្ថិតក្នុងឃុំសោមធំ ស្រុកអូរយ៉ាដាវ
២. ប្រព័ន្ធធារាសាស្ត្រ ទំនប់អូរភ្លង ស្ថិតក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំ
៣. ប្រព័ន្ធធារាសាស្ត្រ ល្បាំងមួយ ស្ថិតក្នុងឃុំល្បាំងមួយ ស្រុកលំផាត់
៤. ប្រព័ន្ធធារាសាស្ត្រ ល្បាំងពីរ ស្ថិតក្នុងឃុំល្បាំងពីរ ស្រុកលំផាត់
៥. ប្រព័ន្ធធារាសាស្ត្រ អូរតាង ស្ថិតក្នុងឃុំភ្នំកុក ស្រុកវើនសៃ ។