ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារនៅខេត្ដបន្ទាយមានជ័យដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទទួលបានជំនួយសាច់ប្រាក់ពីកម្មវិធីស្បៀងអាហារពិភពលោក


ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារនៅខេត្ដបន្ទាយមានជ័យដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទទួលបានជំនួយសាច់ប្រាក់ពីកម្មវិធីស្បៀងអាហារពិភពលោក បន្ទាប់ពីមានការសម្រប សម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ មានប្រសាសន៍ថា គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ សម្របសម្រួលជាមួយកម្មវិធីស្បៀងអាហារពិភពលោក បានផ្តល់ជំនួយសាច់ប្រាក់ដល់គ្រួសារដែលមានជីវភាពខ្វះខាត ដែលរង គ្រោះដោយជំនន់ទឹកភ្លៀង។ ថ្លែងក្នុងកម្មវិធីផ្តល់សាច់ ប្រាក់ដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់នៅ ទូទាំង៩ ក្រុង/ស្រុកនៃខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ នៅតំបន់ផ្លូវវៀងក្រុង ឃុំបត់ត្រង់ ស្រុកមង្គលបូរី ឯកឧត្តម គីម វីរៈ បានបញ្ជាក់ថា ដោយមើល ឃើញនូវការលំបាក និងដើម្បីរួមចំណែកក្នុងការស្តារជីវភាពឡើងវិញ របស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយទទួលរងគ្រោះគ្រោះមហន្តរាយផ្ទួនៗ ដូចជាជំងឺកូវីដ ១៩ និងជាពិសេស ទឹក ជំនន់ ក្រោមភាពជាដៃគូយុទ្ធសាស្រ្តរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងកម្មវិធីស្បៀងអាហារពិភព លោកប្រចាំនៅកម្ពុជានិងមាន ការគាំទ្រថវិកាពីរដ្ឋាភិបាលអាឡឺម៉ង់ (giz) ជំនួយពីពលរដ្ឋអាមេរិក (USAID) បាន សម្រេចផ្តល់ជូនថវិកាដល់ ប្រជាពលរដ្ឋដែលកំពុងរង គ្រោះ នៅក្នុងខេត្តបន្ទាយ មានជ័យប្រមាណ ១១,០០០ គ្រួសារ (មួយម៉ឺនមួយពាន់គ្រួសារ) សម្រាប់រយៈពេល ៣ខែដែលមានថវិកាសរុបប្រ មាណ៥,២៨០,០០០,០០០លានរៀល (ប្រាំពាន់ពីររយប៉ែតសិបលានរៀល) ឬ ស្មើ នឹង១.៣២ លានដុល្លារអាមេរិក ។ លោកស្រី ក្លែ កូណាន់ តំណាងនិងជានាយិកាកម្មវិធីស្បៀងអាហាពិភពលោកនៅកម្ពុជា បានលើកឡើងថា ក្រៅ ពីការផ្តល់ជំនួយជាសាច់ប្រាក់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ក៏កំពុងបន្តសហការគ្នា ដើម្បីពង្រឹង សកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដូចជាការពង្រឹងសមត្ថភាពមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ ក្រោមជាតិ តាមរយៈការ ពង្រឹងលើការរៀបចំ និងអនុវត្តផែនការត្រៀមបម្រុង ពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ និងការជូន ដំណឹងជាមុន និង ការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍និងភ្នាក់ងារមនុស្សធម៌នានាផងដែរ។ សូមបញ្ជាក់ថា គិតចាប់ពីទឹកជំនន់ឆ្នាំ២០២០ រហូតមក ដល់ពេលនេះ ការផ្តល់ជំនួយសាច់ប្រាក់ដល់គ្រួសារដែលមានជីវភាពខ្វះខាត ដែលរង គ្រោះដោយទឹកជំនន់ នៅក្នុងខេត្តចំនួន ៥ រួមមាន ខេត្ត ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ គឺមានទឹក ប្រាក់ប្រមាណ ជាង ២៤,០០០,០០០ ,០០០០ រៀល ឬប្រមាណជាង ៦ លានដុល្លារអាមេរិក៕