នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន អនុញ្ញាតឱ្យលោក TAN SengChuan ប្រធានគ្រប់គ្រងតំបន់អាស៊ីប៉ាសីហ្វីក នៃក្រុមហ៊ុនRAMBOLL ចូលជួបសំដែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅទីស្តីការក្រសួង។
ក្រុមហ៊ុន RAMBOLL បានគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋដមន្ត្រីអំពីសកម្មភាពរបស់ខ្លួន ដែលមានទីស្នាក់ការនៅប្រទេស សិង្ហបូរីដែលកំពុងមានសកម្មភាពនៅការិយាល័យ ២៧៦នៅទូទាំងពិភពលោក ហើយកំពុងមានចំណាប់អារម្មណ៍ចូលរួមចំណែក្នុងការគាំពារបរិស្ថានរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវត្តមានរបស់ក្រុមហ៊ុន RAMBOLL និងលើកទឹកចិត្តឱ្យក្រុមហ៊ុន RAMBOLL ពិនិត្យមើលលទ្ធភាពចូលរួមវិនិយោគលើវិស័យបរិស្ថាន ជាពិសេសលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ធ្វើយ៉ាងឱ្យរាល់គម្រោងវិនិយោគ មិនមានផលប៉ះពាល់ដល់បរិស្ថាន និងមិនចាំបាច់ធ្វើការស្តារឡើងវិញ នាថ្ងៃអនាគត ផ្ទុយទៅវិញ គម្រោងវិនិយោគទាំងនោះ បំពេញឱ្យបរិស្ថានទីក្រុងកាន់តែល្អប្រសើឡើងផង និងចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថានផង៕