ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស ខេត្តរតនគីរី


(រតនគីរី)៖ ព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តរតនគីរី៖
១.) ឯកឧត្តម ថង សាវុន ដែលត្រូវបានផ្ទេរភារកិច្ចពីប្រធានគណបក្សខេត្តរតនគីរី ទៅបំពេញភារកិច្ច ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគីរី។
២.) តែងតាំង និងតម្លើងឋានះ ឯកឧត្តម ញ៉ែម សំអឿន ពីសមាជិកគណៈអចិន្រ្តៃយ៍ គណបក្សខេត្ត ជាប្រធានគណៈកម្មាធិការគណបក្សសខេត្តរតនគីរី។