អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឳកាសខួបកំណើត គម្រប់៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ


(ត្បូងឃ្មុំ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តីប្រពៃថ្លៃថ្លា នៃពិធីខួបកំណើត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក
នៃកងយោធពលខេមរភូមិន្ទ គម្រប់៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ
ថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ -ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាមានឫទ្ធិទិសទាំងប្រាំបីទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ
និងសូមប្រោសប្រទាន នូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារ
អធិបតេយ្យភាពជាតិដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនលើ
គ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជាឲ្យស្មើមុខស្មើមាត់ជាមួយ
បណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕