ល្ងាចថ្ងៃនេះកម្ពុជានឹងទទួលបានវ៉ាក់សាំងស៉ីណូវ៉ាក់ ចំនួនជាង១២ម៉ឺនដូសទៀត តាមរយៈយន្តការ COVAX


នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានវ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) ចំនួន១២៤,៨០០ដូសទៀត តាមរយៈយន្តការ COVAX (COVAX Facility)។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះមានការមកដល់នៃវ៉ាក់សាំង Siovac ចំនួន ១២៤,៨០០ ដូសតាមរយៈ COVAX Facility ដែលនឹងមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨៖១៥នាទីល្ងាចនេះ តាមជើងហោះហើរលេខ CS 605 (HKG-PNH)»។

លោកជំទាវ យក់ សម្បត្តិ នឹងអញ្ជើញទៅទទួលយកវ៉ាក់សាំងជាង១២ម៉ឺនដូសនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕