រាជរដ្ឋាភិបាល យល់ព្រមពន្យារសុពលភាពជ័យលាភីទីក្រុងស្អាតលើកទី២ រយៈពេល១ឆ្នាំបន្ថែមទៀត និងកំណត់សុពលភាពជ័យលាភីទីក្រុងស្អាតលើកទី២ ចាប់ពីឆ្នាំ២០២២-២០២៥


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមជាគោលការណ៍ ឱ្យពន្យារសុពលភាពជ័យលាភីទីក្រុងស្អាតលើកទី២ ២០១៨-២០២១) រយៈពេល១ឆ្នាំបន្ថែមទៀត និងបានកំណត់សុពលភាពជ័យលាភីទីក្រុងស្អាតលើកទី២ ចាប់ពីឆ្នាំ២០២២-២០២៥។ នេះបើតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មានទទួលបាន។

ការសម្រេចរបស់រាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីមានសំណើរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីសុំការអនុញ្ញាតជាគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន ក្នុងការពន្យារសុពលភាពជ័យលាភីទីក្រុងស្អាតលើកទី២ ២០១៨-២០២១) រយៈពេល១ឆ្នាំបន្ថែមទៀត និងបានកំណត់សុពលភាពជ័យលាភីទីក្រុងស្អាតលើកទី២ ចាប់ពីឆ្នាំ២០២២-២០២៥៕