ឯកឧត្តម សុខ ឥសាន៖ តើ សម រង្ស៊ី បច្ចុប្បន្នមានតួនាទីជាអ្វី បានថាបើអត់ សម រង្សី តើបោះឆ្នោត ឆ្នោតកើត ប្ញមិនកើត


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា សម រង្សី ហាក់មានមោទនភាពបុគ្គលពេកហើយ បើអត់ពីខ្លួន គេមិនអាចរៀបចំការបោះឆ្នោតនាឆ្នាំ២០១៨ បាន ឡើយ ។ តើ សមរង្សី បច្ចុប្បុន្ននេះ មានឋានៈ និងតួនាទីស្អីទៅ? ជាសមាជិកគណបក្សណា ក៏ឫគ្មាន គ្រាន់តែចុះឈ្មោះបោះឆ្នោតក៏មិនអាចផង ចាញ់ទាំងប្រជាជនសាមញ្ញផងនៅធ្វើមិនដឹងខ្លួនទៀត គួរឲ្យសង្វេគពេកណាស់។ បច្ចុប្បន្ននេះ សម រង្សីជាជនអានាថា គ្មានប្រទេស គ្មានពូជពង្ស គ្មានតួនាទី គ្មានចិត្តក្លាហានចូលមកក្នុងស្រុក។

ឯកឧត្តម បានបញ្ជាក់ថា ដូច្នេះ ចង់តាំងខ្លួនជាបុគ្គលអស្ចារ្យនោះមិនអាចទៅរួចជាដាច់ខាត ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាឆ្នាំ២០១៨ ប្រាកដជានឹងប្រព្រឹត្តទៅ ដោយរលូន ដោយគ្មានឧបសគ្គ និងប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌មដូចការចង់ បានរបស់ ប្រជាពលរដ្ឋ និងអន្តរជាតិ គ្មានសម រង្សី ណាអាចមករារាំង បានជាដាច់ខាត ទោះបីមានចៅហ្វាយ នាយបរទេសជួយជ្រោមជ្រែងយ៉ាងណាក៏ដោយ។