កម្ពុ​ជាទទួលបានចំណាត់ថ្នាក់៦ ​លើពិភពលោក ​ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ


ជាកា​រ​ពិ​ត​ណា​ស់វ៉ា​ក់​សាំ​ង​គឺ​ជា​អាវុ​ធ​ដ៏​សំខា​ន់ស​ម្រាប់​ទប់ទ​ល់ទៅ​នឹ​ង​វី​រុ​ស​កូវី​ដ​១​៩។ ម​ក​ទ​ល់​ពេ​ល​នេះ​គ្រ​ប់​ប្រ​ទេ​ស​ទាំ​ង​អស់​នៅ​លើ​ពិ​ភ​ព​លោ​ក​កំ​ពុង​តែ​ស​ក​ម្ម​ និ​ងស្វះ​ស្វែ​ង​ចា​ក់​វ៉ា​ក់​សាំ​ង​ទៅ​ដ​ល់​ប្រ​ជា​ជ​ន​រ​ប​ស់​ខ្លួ​ន​ ​ពី​ព្រោះ​ថាមា​នតែ​វ៉ាក់​សាំ​ងទេ ដែ​ល​អា​ច​ជួ​យ​ប​ង្កើន​ភា​ព​ស៊ាំ​ទៅ​ដ​ល់​រា​ង​កា​យ​ម​នុ​ស្ស​គ្រ​ប់​គ្រា​ន់ ​ដើ​ម្បី​ទ​ប់ទ​ល់ទៅ​នឹ​ង​ជំ​​ងឺ​កូ​វី​ដ​១​៩​។

បន្ថែ​​ម​លើ​នេះ​ទៀ​ត​ ​​ក្នុង​ដំ​ណា​ក់​កា​​ល​នេះ​​ដែ​រ​ប្រ​ទេ​ស​ណា​ដែ​ល​មា​ន​ទិ​​ន្នន័​យ​ចា​ក់​វ៉ា​ក់​សាំ​ង​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​បា​ន​ច្រើ​ន​ជា​ង​គេ​ ​ប្រទេ​ស​នោះ​ឯ​ង​នឹ​ង​ឈា​ន​ទៅរ​ក​ភ្លើ​ង​ខៀ​វ​​ គឺ​កា​រ​បើ​ក​ដំ​ណើ​រ​កា​រ​ប្រ​ទេស​ឡើង​វិ​ញ។

ជា​ក់​ស្តែ​ង​អ្វី​ដែ​ល​យើ​ង​គួ​រ​តែ​មា​ន​មោ​ទ​ន​ភា​ព​ម​ក​កា​ន់​ប្រ​ទេ​ស​ក​ម្ពុ​ជា​យើ​ង​នោះ​គឺ​ ​ប្រ​ទេ​ស​យើ​ង​មា​ន​ស​ម្ថ​ភា​ព​ផ្ត​ល់​វ៉ា​ក់​សាំ​ង​ដ​ល់​ប្រ​ជា​ជ​ន​ច្រើ​ន​បំ​ផុ​ត​ ​ដែ​ល​បា​ន​ជា​ប់​លេ​ខ​ ៦ ​នៅ​ក្នុង​តា​រា​ង​​ទិ​​ន្នន័យ​នៃកា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​លើពិភ​ព​លោ​ក។

យោង​​តាម​ទិ​ន្ន​ន័​យ​ដែ​ល​ចុះ​ផ្សា​យ​ដោ​យ​គេ​ហ​ទំ​ព័​រ​ ​O​u​r​ ​w​o​r​l​d​ ​i​n​ d​a​t​a​ ​ បានបង្ហាញឲ្យឃើ​ញ​ថា​ ​៤​៨​.​៧%​ នៃ​ប្រ​ជា​ជនពិ​ភ​ព​លោ​ក​បា​នចា​ក់​វ៉ា​ក់​សាំ​ង​កា​រ​ពា​រ​កូ​វី​ដ​១៩ យ៉ាងតិ​ច​មួ​យ​ដូស ក្នុង​នោះ​ដែ​រ​ឃើ​ញ​ថា​ ​​មាន​តែ​ ​៧​ ​ប្រ​ទេ​ស​ប៉ុ​ណ្ណោះ​ដែ​ល​មា​ន​ទិ​ន្ន​ន័​យ​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​ច្រើ​ន​ជា​ង​គេ ដែលរួមមាន ​ប្រ​​ទេ​ស​អា​រ៉ា​ប់​រួម, ប្រ​ទេ​​ស​ព័រ​ទុ​យ​ហ្គា​ល់​, ប្រទេសគុយបា, ប្រទេសឈីលី, ប្រទេសអេស្ប៉ាញ, ព្រះរាជាណាចក្រកម្ពុជា និងប្រទេសសិង្ហបុរី៕