ឯកឧត្តម លឹម គានហោ និងឯកឧត្តម ឃួង ស្រេង អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅកំណាត់​ផ្លូវលេខ២០អា


ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកនៅកំណាត់ផ្លូវលេខ២០អា ដែលរដ្ឋបាលរាជធានីភ្នំពេញ សម្រេចហាមការធ្វើ​ចរាចរណ៍ចំពោះឡានធំ និងឡានដឹកធ្ងន់ឆ្លងកាត់ ចាប់ពីរង្វង់មូលកួរស្រូវ ឆ្លងកាត់សង្កាត់រលួស និងសង្កាត់គងនយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។