សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណ បក្សប្រជាជនកម្ពុជា ឃុំចំរើនស្រុកសង្គមថ្មី


ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូល ដ្ឋានខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចំរើនស្រុកសង្គមថ្មី ។ ពិធីនេះក៏មានការចូលរួមពីឯកឧត្តមប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាល ខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តមចាន់ នន់វិទ្យា ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកសង្គមថ្មី និងថ្នាក់ដឹកនាំមន្រ្តីរាជការជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ អគារទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាឃុំចំរើននេះ មានទំហំ៩ម៉ែត្រគុណនឹង១០ ម៉ែត្រស្មើនឹង៩៤,៥ម៉ែត្រការ៉េ ដែលមានកម្ពស់៦,១ម៉ែត្រក្នុងផ្ទៃដីទំហំ២៥ម៉ែត្រគុណនឹង៦០ម៉ែត្រ សាងសង់អំពីថ្មប្រកក្បឿង ក្រាលការ៉ូ ចំណាយថវិកាសរុបចំនួន ៩៩,០៣១,០០០៛។

ក្រៅពីនេះស្រុកសង្គមថ្មី ក៏ត្រៀមនឹងសម្ពោធដាក់ឱ្យប្រើ ប្រាស់នូវអគារគណបក្សឃុំស្ដៅថ្មីមួយខ្នងទៀត ក្នុងពេលឆាប់នេះ ខណ:កន្លងមកបានសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារស្នាក់ការបក្ស ឃុំ ចំនួន ៣ខ្នងរួចមកហើយដែរ៕