ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាត្រូវត្រៀម លក្ខណៈដាក់ពាក្យស្នើសុំជា សមាជិករបស់សហភាពសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក ដែលហៅកាត់ថា « ABU » ដើម្បីលើក កម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានឱ្យកាន់តែរីកចំរើនបន្ថែមទៀត។
ក្នុងកិច្ចប្រជុំស្តីពីកិច្ចសហ ប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROAD CASTING UNION ហៅកាត់ថា(ABU) នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់អនុសាសន៍ដល់លោក ជំទាវ ឈឹម ពៅសុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាត្រូវត្រៀម លក្ខណៈដាក់ពាក្យស្នើសុំជា សមាជិករបស់ABUបន្ថែមទៀតឡើងវិញ ដើម្បីលើក កម្ពស់ការផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានគុណភាពឆ្លើយ តបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងព័ត៌មាន បាន ឱ្យដឹងថា ការត្រៀមលក្ខណៈដាក់ពាក្យស្នើសុំជាសមាជិកដែលគេហៅថា additional full member របស់ABU បន្ថែមទៀត ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយព្រះរាជាណាចក្រកម្ពុជារបស់យើងអាចមានសមាជិកពេញសិទ្ធិនៅក្នុងសហព័ន្ធABUនេះ។
ឯកឧត្តម បានបន្ថែមថា ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ណែនាំក៏ដូចជាការចាត់តាំងនៅក្រុមការងារជំនាញមួយ ដើម្បីធ្វើការទំនាក់ទំនងជាមួយនឹង ABU ដើម្បីពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងក្រសួង ព័ត៌មានជាមួយនឹង ABUផងដែរ ដោយផ្ដោតសំខាន់ទៅលើបញ្ហាសំខាន់ៗមួយចំនួនដូច ជាពាក់ព័ន្ធការផ្លាស់ប្ដូរព័ត៌ មាន ការស្វែងយល់អំពីការ ផលិតនិងខ្លឹមសារ។
សំឡេង៖« ឯកឧត្តមរដ្ឋមន្ត្រីលោកបានពិនិត្យនិងសម្រេចលើសមាសភាពនៃក្រុមការ ងារមួយរបស់ក្រសួងព័ត៌មានគឺគេហៅថាក្រុមការងាររបស់ ក្រសួងព័ត៌មាន ដើម្បីធ្វើការទំនាក់ទំនងជាមួយនឹងស្ថាប័ន ABU នេះដើម្បីពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានជាមួយ នឹងស្ថាប័ន ABU នេះ តាម រយៈសំខាន់ៗទៅលើចំណុចមួយចំនួនគឺ ទី១គឺកិច្ចសហ ប្រតិបត្តិការទៅលើការផ្លាស់ ប្ដូរព័ត៌មាន។ ទី២ ការពិនិត្យនិងពង្រឹងគុណភាពនៃខ្លឹម សារ ។ ទី៣ ពាក់ព័ន្ធទៅនឹងការសិក្សាស្វែងយល់ ក៏ដូចជាការផ្លាស់ប្ដូរនូវការចែករំលែកបទពិសោធន៍ទាក់ទិនទៅនឹងការផលិតកម្មវិធីទាក់ទងទៅនឹងវិទ្យុ ទូរទស្សន៍ ដូចជាទាក់ ទងទៅនឹងការផ្សព្វផ្សាយតាមបែបឌីជីថលផងដែរ ។ ទី៤ ពាក់ព័ន្ធទៅនឹងការសិក្សាស្វែងយល់ទៅលើកិច្ចសហ ប្រតិបត្តិការពាក់ព័ន្ធទៅលើផ្នែកបច្ចេកវិទ្យា ហើយចុង ក្រោយពាក់ព័ន្ធទៅនឹងបញ្ហាកិច្ចសហប្រតិបត្តិការទៅលើ ABU Economic ផ្នែកនេះគឺអនុញ្ញាតឱ្យមន្ត្រីនៃក្រសួងព័ត៌ មាន តាមរយៈភាពជាសមា ជិក ABU នេះអាចទទួលបាននូវការបណ្ដុះបណ្ដាលផ្សេងៗដែលរៀបចំដោយ ABU ផងដែរ»។
លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា នៃអគ្គនា យកដ្ឋានវិទ្យុជាតិកម្ពុជាបាន ឱ្យដឹងថា អគ្គនាយកដ្ឋានវិទ្យុ ជាតិកម្ពុជា នឹងអនុវត្តន៍តាមសេចក្តីណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយសិក្សាពីលក្ខ ខណ្ឌតម្រូវនានា ដើម្បីបានក្លាយជាសមាជិកពេញសិទ្ធរបស់ ABUឡើងវិញ។
សូមបញ្ជាក់ថា នៅចុងក្រោយនៃកិច្ចប្រជុំឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំទៅដល់អគ្គនា យកដ្ឋាន៤ផ្សេងទៀតក្រៅពីអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ គឺធ្វើយ៉ាងណាឱ្យមាននូវក្រុមមន្ត្រីដែលទទួល បន្ទុកការងារទំនាក់ទំនងអន្តរជាតិមួយ ដើម្បីធ្វើការជាមួយនឹងក្រុមការងារជំនាញមួយ ដែលរៀបចំឡើងដោយក្រសួង ដោយធ្វើយ៉ាងណាចូលរួមនៅក្នុងការផ្ដល់យោ បល់ក៏ដូចជាលើកអំពីអ្វីដែលជាតម្រូវការតាមអគ្គនាយកដ្ឋាននីមួយៗ ដើម្បីរៀបចំចេញជាផែនការយុទ្ធសាស្ត្រមួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានជាមួយនឹងស្ថាប័នABUនាពេលខាងមុខ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzdjQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--94c1b4748e735eb12b7578f2bc5e1fd0bad6b36d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/812678B0-971B-4907-863F-48E48AF.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL3pjQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--757f8824421f1defd70c851bc9672c2209b85f85/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/E54D5623-91F5-4F60-BF71-4B535C7.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzNjQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--7c5b7c6cb6be4b48fe47f1f0527871a36627c3e5/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/F5388EA0-98EE-4737-A01B-8A45564.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd1BkQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--fc5ee77be196df3f32cdf993150b69dd42d4ec1c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/FD0AC206-04EA-48E0-B4FB-F5DD5A3.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLy9jQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--aa16f7eb02ebb53ec528cdca8355ad78ac5d8465/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/4126BFF0-899E-44C2-8282-503F12F.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0RkQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f02581e2399ba7b01be4a9b66b24a3ed79f6afc1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/5FD631FD-FAD0-4DF9-911D-3179B6F.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0xkQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--11ef880f0b2c0f284102c97d179c5ce940188c13/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/60025092-E8C8-4211-83E9-5C79CE8.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd1hkQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3b10de13dc777d146080530bca5250e2235f4a36/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/C1E42DD2-5A66-41F3-9D06-3F2BC40.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd1RkQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--bfb4475fe506719ec0de820609556c4bb89f1abb/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/B58F0181-CE73-430C-99CE-676BF6B.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0hkQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--312994d27dc2233a7756f65eadfe372aa6b7bf98/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/0170B582-57D5-49B9-B5AA-7FF5AC8.jpeg)