កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែតុលា របស់លេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ ប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល


ព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់លេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន និងឯកឧត្តម លោក លោកស្រី ជាជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល និងជំនួយការប្រចាំការនៅការិយាល័យយុវជនគណបក្សថ្នាក់កណ្តាល សរុប ចំនួន ៤២រូប តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយផ្ទាល់ (Zoom Meeting)៕