មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះត្រួតពិនិត្យលទ្ធផលការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ ប្រព័ន្ធ


រសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ ប្រព័ន្ធ ក្នុងខេត្តកំពង់ចាម រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រទំនប់គោអើត ស្ថិតក្នុងឃុំមេព្រីង ស្រុកបាធាយ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ចំនួន ៥១៦ ហិកតា ស្រូវវស្សា ចំនួន ៦១ ហិកតា ។
២. ប្រព័ន្ធធារាសាស្ត្រទំនប់ពោធិតាត្រេះ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ចំនួន ១.០០៥ ហិកតា និងស្រូវវស្សា ចំនួន ៧៤៤ ហិកតា ៕