គណ:កម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៌ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានជួបប្រជុំតាមរយ:ប្រព័ន្ធវីដេអូZoom


គណ:កម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៌ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដែលដឹកនាំដោយ​ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ដែលមានការចូលរួមសហការជាមួយគណ:កម្មការទី៥ នៃរដ្ឋសភា​ ដែលមានឯកឧត្តម​ ទី សុគន្ធ ជាតំណាងគណ:កម្មការទី៥ បានជួបប្រជុំតាមរយ:ប្រព័ន្ធវីដេអូZoom ដែលផ្សាយចេញពីវិមានរដ្ឋសភា​ ទៅកាន់ក្រសួងពាណិជ្ជកម្មជាមួយ ឯកឧត្តម​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាតំណាងរាជរដ្ឋាភិបាល​ ដើម្បីពិនិត្យពិភាក្សាទៅលើ សេចក្តីព្រាងច្បាប់ស្តីពី​ “ការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ” ។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភា។