សម្ដេចក្រឡាហោម ស ខេង និង លោក វីលាម ហៃត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា អញ្ជើញបើកអង្គសន្និសីទអតីតសិក្ខាកាម បណ្ឌិតសភាFBI ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិកលើកទី២០ នៅខេត្តសៀមរាប


ព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៧ នេះនៅសណ្ឋានគារសូហ្វីតែល ខេត្តសៀមរាប មានបើកអង្គសន្និសីទអតីតសិក្ខាកាម បណ្ឌិតសភាFBI ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិកលើកទី២០ កក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកវីលាម ហៃត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មកពីស្ថាប័ននិង ជាអតីតសិក្ខាកាមបណ្ឌិតសភា FBI ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន១៨ និងមានមនុស្សចូលរួមចំនួន ១៦៨នាក់ ដែលជាមន្រ្តីអនុវត្តច្បាប់ ប្រកបដោយសមត្ថភាព និង វិជ្ជាជីវៈខ្ពស់នៃប្រទេសតំបន់អាស៊ី ប៉ាស៊ីហ្វិក និង សហរដ្ឋអាមេរិក ។ ម៉្យាងទៀតអង្គសន្និសីទនេះ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងកម្លាំងនគរបាលកម្ពុជា ជាមួយកងកម្លាំងអនុវត្តច្បាប់លើសកលលោក សំខាន់គឺស្ថាប័ន FBI របស់សហរដ្ឋអាមេរិក ។