ក្រសួងការពារជាតិ ចេញសេចក្តីប្រកាសព័ត៌មានពី កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ


(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានចេញសេក្តីប្រកាសព័ត៌មានលទ្ធផល នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារ ជាតិអាស៊ាន-អូស្ត្រាលី និងពិធីប្រគល់-ទទួល ភាពជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ានជូនក្រសួងការពារជាតិ។នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានធ្វើការផ្លាស់ប្តូរទស្សនៈ ស្ដីពីអនាគតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដោយផ្តោតកិច្ចពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បញ្ហាសន្តិសុខប្រព័ន្ធអិនធើណែត ការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗ ការជួយសង្គ្រោះគ្រោះមហន្តរាយ បញ្ហាភេរវកម្ម រួមទាំងបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតឡើងដោយសារការផ្លាស់ប្តូរ នៃស្ថានការណ៍សន្តិសុខយុទ្ធសាស្ត្រក្នុងតំបន់ និងសកលលោក។

រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានវាយតម្លៃខ្ពស់អំពីការវិវឌ្ឍន៍ និងតួនាទីនាំមុខរបស់កិច្ចប្រជុំ ADMM និង ADMM-បូក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខទាំងប្រពៃណី និងមិនមែនប្រពៃណី។

រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏បានលើកឡើងពីសារសំខាន់នៃយន្តការ ADMM ក្នុងការពង្រីកទំនាក់ទំនងជាមួយដៃគូខាងក្រៅដើម្បីទាញយកនូវផលប្រយោជន៍បន្ថែមទៀតពីតំបន់ខាងក្រៅ ដោយឈរលើមជ្ឈភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាននៅក្នុងនិម្មាបនកម្មសន្តិសុខតំបន់៕

សូមអានសេចក្តីប្រកាសលទ្ធនៃកិច្ចប្រជុំ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖