នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យការអនុវត្តការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានខេត្តសៀមរាប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិតដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរបរិស្ថានខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់មន្ទីរបរិស្ថានខេត្ត និងបានណែនាំឱ្យមន្ត្រីទាំងអស់ចេះសាមគ្គីនិងសហការគ្នាឱ្យបានស្អិតរមួតដើម្បីជាកម្លាំងក្នុងការយកចិត្តទុកដាក់អនុវត្តតួរនាទីនិងភារកិច្ចរបស់មន្ទីរប្រកបដោយប្រសិទ្ធភាព សំដៅធានាឱ្យបាននូវកិច្ចគាំពារបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងការរស់នៅដោយចីរភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននិងសង្គមជាតិយើង។
ឯកឧត្តម សាយ សំអាល់ ចុះត្រួតពិនិត្យការអនុវត្តការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យាននុរក្ស
