លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងក្រុមការងារ រួមជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០២ខ្នង ជាបន្តទៀត ដោយរួមមានទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន០៤ ក្នុងខេត្តតាកែវ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។