គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន២០០គ្រួសារ ក្នុងខេត្តកំពង់ចាម ទទួលអំណោយពីឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មការទី៨នៃរដ្ឋសភា


រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ២០០គ្រួសារ ស្ថិតនៅក្នុងភូមិភូមិអូបេង ៦០គ្រួសារ មេសរជ្រៃ ភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ចំនួន១០០គ្រួសារ និងភូមិរការ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំនួន៤០គ្រួសារ ក្នុងខេត្តកំពង់ចាម ។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាន សុគ្រីរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោកអភិបាលរងតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម និងទីប្រឹក្សារដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម គណៈអុីម៉ាំខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរដែនដី យុវជន ស.ស.យ.ក និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា កំពង់ចាម និងខេត្តត្បូងឃ្មុំ ផងដែរ ។
ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងថែរក្សាសុខភាពឱ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ ។

សូមបញ្ជាក់ថា អំណោយដែលចែកជូន រួមមាន៖ អង្ករ ៣០០០គីឡូ មី២០០០កញ្ចប់ អំបិល២០០គីឡូ ត្រីខ៦០០កំប៉ុង ប្រេងឆា ២០០ដប និងទឹកត្រី៨០០ដប។