សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ដឹកនាំប្រតិភូត្រឡប់មកប្រទេសកម្ពុជា ដោយសុខសុវត្ថិភាព


នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញហើយដោយសុខសុវត្តិភាព បន្ទាប់ពីបានធ្វើដំណើរកាលពីម្សិលមិញ ពីតំបន់ព្រំដែននៃខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ទឹកដីនៃប្រទេសវៀតណាម ក្នុងឱកាសខួបលើកទី៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងដំណើររំលឹកនៃការចងចាំនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមប្រតិភូមកកាន់ទីតាំងសំខាន់ៗចំនួន០៧ ទាំងក្នុងទឹកដីកម្ពុជា និងក្នុងទឹកដីនៃប្រទេសវៀតណាមដែលសម្តេចតេជោធ្លាប់មានអនុស្សាវរីយ៍ដ៏ជូចត់បំផុត ក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមទីតាំងនីមួយៗសម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍រៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាសាស្ត្រនោះ ប្រាប់ដល់អង្គទូត ក្រុមប្រតិភូ និងអ្នកសារព័ត៌មាន អោយបានដឹងព្រឹតិការណ៍នីមួយៗផងដែរ។