សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់ប្រមូលដុំ ស្ថិតក្នុងឃុំស្មោងខាងជើង ស្រុកកំចាយមារ ដែលរួមមាន ៖ ទំនប់អាងទឹក ប្រវែង ១.៥០០ ម៉ែត្រ ប្រឡាយ ប្រវែង ៤.៥០០ ម៉ែត្រ និងសំណង់សិល្បការ ចំនួន ១០ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៧៥០ ហិកតា និងស្រូវប្រាំង ១៣០ ហិកតា ៕