សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីគោលនយោបាយជាតិ ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយថ្នាក់ក្រោមជាតិ នៅខេត្តព្រះវិហារ


ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍កុមារតូចក្រសួងព័ត៌មាន និងលោកស្រី ប៉ាង រ៉ាវី អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ តំណាងឯកឧត្តមអភិបាលខេត្ត ប្រាក់ សុវណ្ណ អញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី គោលនយោបាយជាតិ ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះវិហារ។