តបតាមការអញ្ជើញរបស់ឯកឧត្តម Li Guoying រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអង្គារ ០៣កើត ខែមិគសិរឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ លើកទី២ ក្រោមប្រធានបទ « ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងជម្រុញការអភិវឌ្ឍរួម »ដែលនឹងប្រព្រឹត្តិទៅរយៈពេល ០២ ថ្ងៃ គឺនៅថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ Zoom ។
នៅក្នុងសុន្ទរកថាថ្លែងក្នុងពិធីបើកនៃវេទិកាខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសារសំខាន់នៃទន្លេមេគង្គ-ឡានឆាង ដែលផ្តល់នូវធនធានទឹក និងធនធានពាក់ព័ន្ធសម្រាប់ជួយជម្រុញដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមសម្រាប់បណ្តាប្រទេសតាមដងទន្លេ ក៏ដូចជាទ្រទ្រង់ដល់ជីវភាពរស់នៅ និងសុខមាលភាពនៃប្រជាជនក្នុងអាងទាំងមូល។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដោយសារតែបញ្ហាប្រឈម រួមមាន កំណើនប្រជាជន ការកើនឡើងនូវតម្រូវការសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពល នៅក្នុងបណ្តាប្រទេសតាមដងទន្លេ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងអាង គួបផ្សំនឹងផលប៉ះពាល់ និងហានីភ័យនៃការប្រែប្រួលអាកាសធាតុដែលកើតឡើង បាននឹងកំពុងដាក់សម្ពាធមកលើធនធាន និងនិរន្តរភាពទន្លេ ដែលនេះ ជាទំនួលខុសត្រូវរួមរបស់ប្រទេសតាមដងទន្លេទាំងអស់ ដែលចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងត្រូវធ្វើការរួមគ្នាឆ្ពោះទៅសម្រេចបាននូវលទ្ធផលប្រកបដោយនិរន្តរភាពនៅក្នុងបរិបទធានាបាននូវសន្តិសុខទឹក ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់មេគង្គ-ឡានឆាង។
ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធិផលសំខាន់ៗដែលសម្រេចបានរហូតមកទល់ពេលនេះ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដោយបានរួមចំណែកជួយបណ្តាប្រទេសតាមដងទន្លេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបានជួយនាំមកនូវវិបុលភាពក្នុងតំបន់ប្រកបដោយផលិតភាព និងលទ្ធផលជាក់ស្តែង ដែលក្នុងនោះ ក៏រួមទាំងកិច្ចសហប្រតិបត្តិការធនធានទឹក ផងដែរ និងក៏បានគូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីបន្តធ្វើការកាន់តែជិតស្និតក្នុងស្មារតីនៃការទទួលខុសត្រូវរួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវវិបុលភាពរួមគ្នា ជាមួយនឹងកំណើនប្រកបដោយបរិយាប័ន្ន និងអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសតាមដងទន្លេនីមួយៗ និងសម្រាប់តំបន់ឡានឆាង-មេគង្គទាំងមូល រួមគ្នា៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOEw3QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--7f728d345967a7dc104c312439212cbe48760c4c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/264802032_1760963687428863_2901.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOFA3QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--12fe2a1d2262de4dbdecb4c49420e8632802f11e/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/265052295_1760963614095537_8297.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOEg3QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--423511561caa4676df8d3ffe50ed2bc400f0993b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/264949144_1760963607428871_8245.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNy83QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--657b4cee4bcbee964c4c2dd3d7883f638ce26a70/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/264802198_1760963630762202_4643.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNzM3QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--ad59a6b50e45407756d9798c5e6a079c9b99d86c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/265217422_1760963587428873_5706.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNzc3QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--29989dd60445989309e75861e38c36177083d549/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/265513022_1760963667428865_4077.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN3o3QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d75559349f0ab38abd1f106716b253424f127c3a/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/264835549_1760963644095534_6963.jpg)