សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បន្តដំណើរឆ្ពោះទៅកាន់ទីក្រុង ហាណូយដើម្បីចូលរួមពិធីរំលឹកខួបលើកទី៥០ឆ្នាំ នៃចំណងការទូត មិត្តភាពកម្ពុជា-វៀតណាម


ព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧ នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិតទ្បាវ ហើយបន្តដំណើរ​ឆ្ពោះទៅកាន់ទីក្រុង ហាណូយ នៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាមដោយសុវត្ថិភាព ដើម្បី​ចូលរួមពិធីរំលឹកខួបលើកទី៥០ឆ្នាំ នៃចំណងការទូត មិត្តភាពកម្ពុជា-វៀតណាម និងរួមជាមួយដំណើរ​ទស្សន​កិច្ចផ្លូវការផងដែរ។