ក្នុងដំណើរបំពេញបេសកកម្មការងារជាផ្លួវការ នៅប្រទេសជប៉ុន ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ១៧:៣០នាទី ម៉ោងនៅប្រទេសជប៉ុន ដែលត្រូវនឹងម៉ោង ១៥:៣០នាទី នៅព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូព្រឹទ្ធសភាកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Haneda ប្រទេសជប៉ុន ដោយសុវត្ថិភាព។
សម្តេចវិបុលសេនាភក្តី ដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅជប៉ុន
