នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី ចូលជួបពិភាក្សាជាមួយ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ថ្ងៃនៅកម្ពុជា។

