ក្រសួងកិច្ចការនារី បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា និងក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា


នៅថ្ងៃពុធទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងកិច្ចការនារី បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា និងក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ក្រសួងកិច្ចការនារី ។ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ប្រធានគណៈកម្មាធិការគណបក្ស នៃគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ក្រសួងកិច្ចការនារី ។
ដើម្បីរក្សាគម្លាតសុវត្ថិភាព កម្មវិធីនេះសូមធ្វើការបែងចែកជា២ក្រុម៖
– ក្រុមទី១ លោកជំទាវ ឯកឧត្តម លោកស្រី លោក សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលមានអាយុចាប់ពី ៤៦ឆ្នាំឡើង
– ក្រុមទី២ លោកជំទាវ ឯកឧត្តម លោកស្រី លោក សមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជា ដែលមានអាយុចាប់ពី១៨-៤៥ ឆ្នាំ នៅក្នុងរបៀបវារៈដូចខាងក្រោម៖
១.របាយការណ៍បូកសរុបលទ្ធផលការងារគណបក្ស និងលទ្ធផលការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ក្រសួងកិច្ចការនារី
២.មតិសំណេះសំណាល និងការផ្តល់អនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ប្រធានគណៈកម្មាធិការគណបក្ស នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងកិច្ចការនារី ។