គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន១០៥គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំងបានទទួលអំណោយ និងសាច់គោ ពីឯកឧត្តមវេជ្ជ.សុះ មុះសិន អនុប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជន របស់គណបក្សប្រជាជនកម្ពុជា


ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុះ មុះសិន ឯកឧត្តមវេជ្ជ.សុះ មុះសិន អនុប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជន របស់គណបក្សប្រជាជនកម្ពុជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានគណៈចលលោកជំទាវ កុប ម៉ារីយ៉ាស តំណាងរស្រ្តខេត្តកំពង់ឆ្នាំង បានចុះចែកអំណោយដល់គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រចំនួន ១០៥គ្រួសារ ដោយក្នុងនោះ ៦០គ្រួសារ បានទទួលគ្រឿងឧបភោគបរិភោគ និង៤៥គ្រួសារទៀតទទួលបានសាច់គោ ស្ថិតនៅភូមិត្រពាំងជ្រៅ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ពិធីចែកអំណោយនេះដែរក៍មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត តំណាង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្រី អភិបាលរងស្រុកកំពង់ត្រឡាច លោកប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារសមាគមនិសិ្សតមុស្លិមកម្ពុជា ខេត្តកំពង់ឆ្នាំង និងក្រុមការងារសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា ខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរឃុំ សង្កាត់ និងភូមិផងដែរ ។

សូមបញ្ជាក់ថា អំណោយកញ្ចប់អាហារដែលបានផ្តល់ជូន ៦០គ្រួសារ រួមមាន៖
អង្ករ ៩០០គីឡូក្រាម មី ៦០០កញ្ចប់អំបិល៦០គីឡូក្រាម
ត្រីខ ១៨០កំប៉ុង ប្រេងឆា ៦០ដប និងទឹកត្រី ២៤០ដប
និងសាច់គោសម្រាប់គ្រួសារខ្វះខាត ចំនួន ៥០គីឡូក្រាម ផ្សេងទៀត ។