ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២២-២៨ ខែធ្នូ អាចនឹងមានភ្លៀងពីខ្សោយទៅមធ្យម ហើយអាកាសធាតុចុះត្រជាក់ខ្លាំងជាថ្មី


(ភ្នំពេញ)៖ ក្រសួងធនធានទឹក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៨ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែធ្នូ ព្រះរាជាណាចក្រកម្ពុជា នឹងមានស្ថានភាពអាកាសធាតុដូចខាងក្រោម៖

* ចាប់ពីថ្ងៃទី២២-២៦ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ខ្សោយ
* ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) គួបផ្សំនឹងខ្យល់មូសុងឦសាន ក្នុងកម្រិតពីមធ្យមទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម
* នៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់សារជាថ្មីលាយឡំខ្យល់បក់ក្នុងកម្រិតបង្ហូរ ដែលក្នុងនោះសីតុណ្ហភាពអប្បបរមា មានពី១៦-១៨ °C និងអតិបរិមាមានពី២៤-២៦ °C។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
* នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម
* នៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ខ្លាំងសារជាថ្មី លាយឡំនិងខ្យល់បក់ក្នុងកម្រិតពីបង្ហូរទៅខ្លាំង ដែលក្នុងនោះសីតុណ្ហភាពអប្បបរមាមានពី១៥-១៧ °C និងអតិបរិមាមានពី ២៤-២៦°C។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
* នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម
* នៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ លាយឡំនឹងខ្យល់បក់ក្នុងកម្រិតមធ្យម។ សីតុណ្ហភាពអប្បបរមាមានពី១៧-១៩ °C និងអតិបរិមាមានពី២៦-២៨°C។ ទន្ទឹមនោះរលកសមុទ្រក៏មានកម្រិតមធ្យមផងដែរ៕