លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ម្ចាស់សំឡេងឆ្នោតជិត ១០០នាក់ នៅភូមិកោះដាច់ សង្កាត់កោះដាច់ និងស្ដាប់រាល់ទុក្ខកង្វល់របស់ពួកគាត់ផ្ទាល់ ដើម្បីចាត់ក្រុមការងារដោះស្រាយជូន តាមពេលវេលាបន្តបន្ទាប់។
នាឱកាសនោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ មានការពិភាក្សាគ្នា និងលើកពីបញ្ហាទៅវិញទៅមកយ៉ាងផុសផុល និងបានដោះស្រាយបញ្ហាជាបណ្ដើរៗ ជូនប្រជាពលរដ្ឋមួយចំនួនផងដែរ។
ស្ដែងចេញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ លោក ឃ្លាំង ហួត ក៏បានឧបត្ថម្ភដល់ប្អូនស្រីម្នាក់ ដែលគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥០ដុល្លារ។
លោកក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋផងដែរ ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា និងបានពិសានំបញ្ចុករួមគ្នាទៀតផង៕