លោកជំទាវ ម៉ែន សំអន បានឡើងរាយការណ៏អំពីសមិទ្ធផល និងសកម្មភាពរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម


លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានឡើងរាយការណ៏អំពីសមិទ្ធផល និងសកម្មភាពរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម និងសង្កត់ធ្ងន់ថា សន្និសីទនេះប្រារព្ធឡើងក្នុងបំណងដើម្បីបង្ហាញពីសក្ខីភាពនៃការពង្រឹងចំណងសាមគ្គីភាព មិត្តភាពស្អិតរមួត រួមសុខរួមទុក្ខ ជួយគ្នាទៅវិញទៅមករវាង ប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ហើយសមាគមមិត្តភាពនៃប្រទេសទាំងបី មានតួនាទី និងបេសកកម្មដ៏សំខាន់ក្នុងការធ្វើជាស្ពាន និងជាអ្នកការទូតរបស់ប្រជាជន ដើម្បីបំពេញបន្ថែមជួយដល់រដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងបី ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការងារមហាជន ប្រជាជន អតីតយុទ្ធជន នារី និងយុវជន ធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយអ្នកក្រ និងជនរងគ្រោះដោយធម្មជាតិជាដើម និងផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមករវាងសមាគមទាំងបី។