ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម


នៅព្រឹក ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាល ខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួង កិច្ចការ នារី ។ ពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកិច្ចការនារី, ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត, កងកម្លាំងទាំងបី, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ។
សូមជម្រាបថា លោកស្រី ស៊ាង វណ្ណលក្ខិណា ត្រូវបានតែងតាំងជាប្រធានមន្ទីរកិច្ចនារីខេត្តកំពង់ចាមជំនួសលោកស្រី ឯម ថាវី ដែលបានទទួលមរណភាព ។