អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ ឧបសម្ពន្ធទី៦ ស្ដីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅក្នុងខេត្តកំពង់ចាម


នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ ឧបសម្ពន្ធទី៦ ស្ដីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅក្នុងខេត្តកំពង់ចាម។ កិច្ចប្រជុំនេះធ្វើឡើងនៅសាខាពន្ធដារខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, ប្រធាន អនុប្រធានសាខាពន្ធដារខេត្ត, មន្ទីរ អង្គភាពជំនាញ,អភិបាលក្រុង ស្រុកទាំង១០ រួមនិងមន្ត្រីពាក់ព័ន្ធ។

On December 29, 2021, H.E. Un Chanda, Kampong Cham Provincial Governor, chaired a meeting to discuss over Draft Property Value Annex 6 on Geographical Distribution and Property Values for Stamping Tax in Kampong Cham Province with the participation of relevant officials.