ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសីមាព្រះវិហារ និងសម្ពោធសមិទ្ធិផលនានា នៅវត្តភ្នំធំ


ខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ឬសីមាព្រះវិហារ និងសម្ពោធសមិទ្ធិផលនានា នៅវត្តភ្នំធំ​ ស្ថិតនៅឃុំតាកែន ស្រុកឈូក ខេត្តកំពត។