ឯកឧត្តម អ៊ុក ប៊ុនឈឿន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា


នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម​ អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈក​ម្ម​ការ​ទី៦ព្រឹទ្ធសភា) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ដើម្បីពិនិត្យ​ពិភាក្សាលើ​សេចក្តី​ស្នើច្បាប់ស្តីពី ការបោះ​ឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ៕