សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពីសិទ្ធិអំណាច តួនាទី និងនីតិវិធីផ្សេងៗ ក្នុងការអនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាត


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីសិទ្ធិអំណាច តួនាទី និងនីតិវិធីផ្សេងៗក្នុងការអនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាត។

អនុក្រឹត្យដែលទទួលបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការធ្វើអធិការកិច្ចលើរាល់សកម្មភាពក្នុងវិស័យប្រេងកាត ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងនិរន្តរភាព៕