សម្តេចតេជោ នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យអគ្គលេខាធិការអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ នៅវិមានសន្តិភាព


នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ចូលជួបពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២។