សម្ដេចភក្ដី សាយ ឈុំ អនុញ្ញាតជូនប្រតិភូអង្គការបណ្ដុះបណ្ដាលវប្បធម៌ឥស្លាមគូវ៉ែត ចូលជួបសម្ដែងការគួរសម


ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រឹស័ក ព ស ២៥៦៥ ត្រូវនិង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតជូនលោក អាស្សាអាត អ៊ាល់ហ្សាវ៉ារី ប្រតិភូតំណាងអង្គការបណ្ដុះបណ្ដាលវប្បធម៌ឥស្លាមគូវ៉ែត ( ដែលជាប្រភពម្ចាស់ជំនួយរបស់សមាគមប្រភពល្អកម្ពុជា ) ចូលជួបសម្ដែងការគួរសមក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១០-២០ ខែមករា ឆ្នាំ២០២២ ។
អញ្ជើញចូលរួមជាមួយប្រតិភូរួមមានឯកឧត្តមឆាយ វណ្ណា សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកតហ៊ើរ អ៊ូម៉ើរ ប្រធានសមាគមប្រភពល្អកម្ពុជាផងដែរ ។