ចាស់ជរា ស្រ្តីមេម៉ាយ តាមមូលដ្ឋាន ចំនួន១០០គ្រួសារ បានទទួលកញ្ចប់អាហារគ្រឿឧបភោគ បរិភោគ ពីឯកឧត្តមវេជ្ជ.សុះ មុះសិន


កាលពីថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់កញ្ចប់អាហារ ជូនចាស់ជរា ស្រ្តីមេម៉ាយ អ្នកខ្វះខាត ចំនួន១០០គ្រួសារ ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ក្រោមគម្រោងឧបត្ថម្ភអង្គការហាសាណះ នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ឯកឧត្តមប្រធានយុវជន ស.ស.យ.ក ស្រុក និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ខេត្តកណ្តាល ។

ឯកឧត្តម សុះ មុះសិន បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ ។

ឯកឧត្តម បានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងការពារ អនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយអាត្រាឆ្លងនៅតាមសហគមន៍ ក៏ដូចជាក្នុងប្រទេស និងឈានទៅលុបបំបាត់ជំងឺដ៏កាចសាហាវទាំងនេះ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។ សូមបញ្ជាក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋ និងចាស់ជរាចំនួន ១០០គ្រួសារ ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញ្ញាឭ ខេត្តកណ្ដាល ដែលទទួលអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ១៥០០គីឡូក្រាម មី ១០០០កញ្ចប់ ទឹកដោះគោ ៥០០កំប៉ុង ប្រេងឆា ២០០ដប មីឡូ ២០០កំប៉ុង តែកញ្ចប់ធំ ១០០ ក្រោមការឧបត្ថម្ភពីអង្គការ ហាសាណះ នៃប្រទេសអាល្លឺម៉ង់ សហការជាមួយសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ៕