លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជ័យលាភីមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ (និទ្ទេសA ដល់ E) សរុបចំនួន ៨៦នាក់ មកពីវិទ្យាល័យកំបូល និងបឹងធំ


រាជធានីភ្នំពេញ៖ រសៀលថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះជួយមូលដ្ឋានខណ្ឌកំបូល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជ័យលាភីមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ (និទ្ទេសA ដល់ E) សរុបចំនួន ៨៦នាក់ មកពីវិទ្យាល័យកំបូល និងបឹងធំ ក្នុងនោះក៏មានការអញ្ជើញជាគណៈអធិបតីចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងថ្នាក់ដឹកនាំក្រុមការងារចុះជួយសង្កាត់ទាំង៧ និងគណៈអចិន្រ្តៃយ៍ គណបក្សខណ្ឌកំបូល និងចូលរួមពីគណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់កំបូល កន្ទោក បឹងធំ ស្នោរ និងឪឡោក លោកនាយក នាយករងវិទ្យាល័យកំបូល និងបឹងធំ មាតាបិតាសិស្ស និងសិស្សជ័យលាភី សរុបចំនួន ២៣០នាក់ ។
ដើម្បីលើកទឹកចិត្ត និងអបអរសាទរដល់សិស្សជ័យលាភីទាំង៨៦នាក់ នាឱកាសនោះ ÷
១-សិស្សនិទ្ទេស A ១នាក់ ទទួលបានម៉ូតូ ០១គ្រឿង កាតាប ១ និងសម្ភារសិក្សាមួយចំនួន
២-សិស្សនិទ្ទេស B ៦នាក់ ម្នាក់ៗ ទទួលកុំព្យួទ័រយួរដៃ ០១គ្រឿង កាតាប ១ និងសម្ភារសិក្សាមួយចំនួន
៣-និទ្ទេស C ដល់ E សរុប ៧៩នាក់ ម្នាក់ៗទទួលបាន កាតាប ១ និងសម្ភារសិក្សាមួយចំនួន និងថវិកាមួយចំនួន ជូនលោកនាយក នាយករងវិទ្យាល័យកំបូល និងបឹងធំ ព្រមទាំងមាតាបិតាសិស្ស សរុបចំនួន ៦២នាក់ ។