កិច្ចប្រជុំរវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ជាមួយក្រសួងទេសចរណ៍


កិច្ចប្រជុំរវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ជាមួយក្រសួងទេសចរណ៍ ដើម្បីពិភាក្សាតាមដានអំពីវឌ្ឍនភាពការងារលើការអនុវត្ត “ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩”។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលបាយ័ន នៃវិមានរដ្ឋសភា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មការទី៧ និងគណៈកម្មការជំនាញផ្សេងទៀតរបស់រដ្ឋសភា ព្រមទាំងសហការីក្រសួងទេសចរណ៍។
សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំរវាងគណៈកម្មការទី៧ ជាមួយក្រសួងទេសចរណ៍បញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមបណ្ឌិត ថោង ខុន នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។