ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២


នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ។

ខាងក្រោមជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការរៀបចំឱ្យមានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ គឺជាវត្តមានដ៏សំខាន់ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភាពចាំបាច់ណាស់សម្រាប់មេដឹកនាំពិភពលោកក្នុងការចែករំលែកទស្សនៈសម្រាប់ស្វែងរកសន្តិភាពឧបទ្វីបកូរ៉េ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហព័ន្ធសន្តិភាពពិភពលោក និងក្រុមប្រឹក្សាវប្បធម៌អាស៊ី កំពុងរៀបចំសួនសន្តិភាពមេគង្គ នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានលើកពីបទពិសោធន៍ពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាថា គេមិនអាចយកសង្គ្រាមទៅពន្លត់សង្គ្រាមបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់កម្ពុជា សម្តេចមិនដែលគិតថា យកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គការសហប្រជាជាតិ ប្រើថវិកាជាង ២ពាន់លានដុល្លារ តែមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជា បាននោះឡើយ ជាហេតុនាំឱ្យសម្តេចដាក់ចេញនយោបាយឈ្នះឈ្នះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពដែលកម្ពុជារកបាននៅចុងឆ្នាំ១៩៩៨ ជាសន្តិភាព ជាការឯកភាពមួយរបស់កម្ពុជា ដែលមិនដែលមានឡើយក្នុងប្រវត្តិសាស្ត្រកម្ពុជាយ៉ាងហោចណាស់ ៥០០ឆ្នាំចុងក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះឧបទ្វីបកូរ៉េ គឺជារឿងដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការដាក់ចេញនូវទស្សនៈវិស័យ គំនិតនានា ដើម្បីបញ្ចប់ជម្លោះនេះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងនៅវេលាម៉ោង៨៖២៧នាទី៕